At Footprints International School, we understand the critical role mental health plays in the overall development and success of our students.
From October 7th to 11th, 2024, the Centre for Wellbeing and Career Excellence (CWCE) will lead our Mental Health Awareness Week, focusing on mental wellbeing.
According to the World Health Organization, mental health is more than just the absence of mental illness. It is a state of wellbeing where individuals realise their potential, cope with the stresses of life, work productively, and contribute to their community. Mental health is essential for our collective and individual capacity to function, think, and form meaningful relationships.
At Footprints, we believe that fostering mental health is just as important as academic achievement. Events like Mental Health Awareness Week encourage students, teachers, and parents to actively engage in discussions and activities that promote emotional resilience, social skills, and overall wellbeing. By addressing mental health openly, we create a supportive environment that empowers our students to thrive, both in school and beyond.
Parents play an essential role in nurturing their child’s mental health. Here are a few practical ways you can help:
Together, let’s make mental health a priority!
Resources for Additional Reading:
Khmer:
English:
នៅសាលាហ៊្វូតព្រីនអន្តរជាតិ យើងខ្ញុំយល់ច្បាស់ថាសុខភាពផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងភាពជោគជ័យរបស់សិស្សានុសិស្សរបស់យើង។
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសុខុមាលភាព និងឧត្តមភាពការងារ (CWCE) នឹងរៀបចំដឹកនាំកម្មវិធីសប្តាហ៍នៃចំណេះដឹងអំពីសុខភាពផ្លូវចិត្ត ដែលផ្តោតលើសុខុមាលភាព ផ្លូវចិត្តជាចម្បង។
យោងតាមអង្គការសុខភាពពិភពលោក សុខភាពផ្លូវចិត្តគឺលើសពីការមិនមានជំងឺផ្លូវចិត្ត។ វាគឺជា ស្ថានភាពដែលបុគ្គលគ្រប់រូបយល់ពីសក្តានុពលរបស់ខ្លួនឯង អត់ធន់ជាមួយនឹងភាពតានតឹងនៃជីវិត ធ្វើកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងផ្តល់ការចែករំលែកទៅកាន់សហគមន៍របស់ពួកគេ។ សុខភាពផ្លូវចិត្តមានសារៈសំខាន់សម្រាប់សមត្ថភាពបុគ្គល និងជារួមក្នុងការបំពេញកិច្ចការងារ គិត និងបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ។
នៅសាលាហ៊្វូតព្រីន យើងខ្ញុំជឿជាក់ថាការបណ្តុះឱ្យមានសុខភាពផ្លូវចិត្តគឺពិតជាមានសារៈសំខាន់ដូចទៅ នឹងភាពជោគជ័យក្នុងការសិក្សាដូច្នោះដែរ។ កម្មវិធីសប្តាហ៍នៃចំណេះដឹងអំពីសុខភាពផ្លូវចិត្ត លើកទឹកចិត្តឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងក្នុងសកម្មភាពលើកកម្ពស់ភាពធន់លើផ្លូវចិត្ត ជំនាញក្នុងការទាក់ទង និងសុខុមាលភាពទាំងមូល។ ការលើកឡើងអំពីសុខភាពផ្លូវចិត្តដោយបើកចំហ ធ្វើឱ្យយើងបង្កើតបាននូវបរិយាកាសដែលប្រកបដោយការគាំទ្រ ហើយផ្តល់ថាមពលដល់សិស្សានុសិស្សរបស់យើងឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងសាលារៀន និងពិភពខាងក្រៅ។
មាតាបិតាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសុខភាពផ្លូវចិត្តរបស់បុត្រធីតារបស់ខ្លួន។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលលោកអ្នកអាចធ្វើបាន៖
១. ចំណាយពេលក្នុងការស្តាប់៖ បង្កើតទម្លាប់ក្នុងការនិយាយជាមួយបុត្រធីតាលោកអ្នកជាប្រចាំ សាកសួរពីអារម្មណ៍របស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេនិយាយអំពីអ្វីដែលពួកគេជួបប្រទះ។ បង្កើតបរិយាកាសដែលបើកចំហ និងពោរពេញដោយទំនុកចិត្ត អាចជួយដល់ពួកគេឱ្យមានផាសុកភាព ក្នុងការបង្ហាញនូវអារម្មណ៍របស់ពួកគេ ដែលវាពិតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្ត។
២. ជួយគាំទ្រដល់ពួកគេពេលដែលជួបការលំបាក៖ យកចិត្តទុកដាក់លើការផ្លាស់ប្តូរអាកប្បកិរិយា ឬអារម្មណ៍របស់បុត្រធីតាលោកអ្នក ហើយផ្តល់ការណែនាំនៅពេលដែលពួកគេជួបការលំបាក ដូចជា ភាពតានតឹងនៅសាលារៀន ឬបញ្ហាទំនាក់ទំនងផ្សេងៗ។ ធ្វើជាបុគ្គលដែលផ្តល់ការគាំទ្រ ដែលពួកគេអាចពឹកពាក់បានក្នុងការឆ្លងកាត់បញ្ហាទាំងនេះ។
៣. លើកទឹកចិត្តដល់ចំណង់ចំណូលចិត្តរបស់ពួកគេ៖ ការចូលរួមក្នុងសកម្មភាពដូចជា កីឡា សិល្បៈ ឬចំណង់ចំណូលចិត្តផ្សេងៗ អាចផ្តល់ឱ្យនូវអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពតានតឹង និងបង្កើនទំនុកចិត្តលើខ្លួនឯង។ លើកទឹកចិត្តបុត្រធីតាលោកអ្នកឱ្យធ្វើតាមអ្វីដែលធ្វើឱ្យពួកគេរំភើប ដោយការធ្វើបែបនេះអាចជួយជំរុញសុខភាពផ្លូវចិត្តរបស់ពួកគេកាន់តែកើនឡើង។
៤. បង្កើតនូវទម្លាប់វិជ្ជមាន៖ ទម្លាប់ជាប្រចាំ រួមមានការចូលគេងទៀងទាត់ពេលវេលា ការញ៉ាំអាហារដែលមានតុល្យភាព និងការធ្វើលំហាត់ប្រាណ ជួយដល់សុខភាពផ្លូវចិត្ត និងរូបរាងកាយ។ ជួយឱ្យបុត្រធីតារបស់លោកអ្នករក្សាបាននូវសុខុមាលភាព ដោយការលើកទឹកចិត្តឱ្យមានទម្លាប់ល្អក្នុងការរស់នៅ។
៥. ធ្វើជាគំរូដោយការបង្ហាញឥរិយាបថវិជ្ជមាន៖ កុមាររៀនតាមរយៈការសង្កេត ហើយជារឿយៗ ពួកគេនឹងធ្វើត្រាប់តាមឥរិយាបថរបស់ឪពុកម្តាយ។ បង្ហាញពួកគេពីវិធីសាស្ត្រវិជ្ជមានក្នុងការគ្រប់គ្រង ភាពតានតឹង សម្រួលអារម្មណ៍ និងរក្សាតុល្យភាពនៃទំនួលខុសត្រូវ។
៦. ផ្តល់កាលវិភាគ និងព្រំដែន៖ វិន័យដែលច្បាស់លាស់ និងការរំពឹងទុកដែលមិនងាករេនឹងផ្តល់នូវអារម្មណ៍សុវត្ថិភាពដល់កុមារ និងធ្វើឱ្យពួកគេកាន់តែយល់។ កាលវិភាគក៏ជួយពួកគេក្នុងការធ្វើកិច្ចការ និងទំនួលខុសត្រូវប្រចាំថ្ងៃដោយមានប្រសិទ្ធភាព។
៧. លើកទឹកចិត្តឱ្យមានទំនាក់ទំនងនៅក្នុងសង្គម៖ មិត្តភាពគឺជាគន្លឹះក្នុងការអភិវឌ្ឍនូវអារម្មណ៍។ ជួយដល់បុត្រធីតាលោកអ្នកបង្កើត និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ។
៨. ស្វែងរកជំនួយពីអ្នកជំនាញនៅពេលដែលចាំបាច់៖ ប្រសិនបើលោកអ្នកសង្កេតឃើញពីការផ្លាស់ប្តូរ ដែលគួរឱ្យកត់សម្គាល់ណាមួយលើអាកប្បកិរិយា ឬស្ថានភាពផ្លូវចិត្តរបស់បុត្រធីតាលោកអ្នក សូមពិចារណាក្នុងការស្វែងរកជំនួយ។ មាតាបិតា និងសិស្សានុសិស្សនៃសាលាហ៊្វូតព្រីនអន្តរជាតិអាច ទាក់ទងមកកាន់មជ្ឈមណ្ឌលសុខុមាលភាព និងឧត្តមភាពការងារ (CWCE) ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញទៅតាមជម្រើសរបស់ខ្លួន។
យើងរួមគ្នាចាត់ទុកសុខភាពផ្លូវចិត្តជាអាទិភាពសំខាន់ជាមួយគ្នា!
ឯកសារសម្រាប់ការអានបន្ថែម៖
ជាភាសាខ្មែរ៖
ជាភាសារអង់គ្លេស៖