Esteemed Footprints Community, we are delighted to share this wonderful message from the Footprints School Director, Mr André Struve, regarding our ACS WASC reaccreditation [Khmer text can be found below]
ក្រុមគ្រួសារហ៊្វូតព្រីនជាទីគោរព យើងខ្ញុំរីករាយក្នុងការចែករំលែកសារដ៏មានអត្ថន័យរបស់លោក André Struve នាយកសាលាហ៊្វូតព្រីនអន្តរជាតិ ទាក់ទងនឹងការទទួលស្គាល់ឡើងវិញរបស់យើងខ្ញុំ ពីសមាគម ACS WASC [អត្ថបទជាភាសាខ្មែរនៅខាងក្រោម]
“Dear Footprints International School Community,
I am thrilled to announce that our school has been successfully reaccredited with the Accrediting Commission for Schools, Western Association of Schools and Colleges (ACS WASC) for the next six years until June 30th, 2029. This is a significant achievement that reflects the hard work, dedication, and commitment of our entire school community.
I would like to express my sincere gratitude to all the teachers, staff, students, parents, and other stakeholders who contributed to the successful reaccreditation process. The accreditation 12 months of self-study, preparation for the accreditation visit, and the visit in November 2022 itself were all significant efforts that required a great deal of time, energy, and resources. Your dedication, hard work, and commitment to excellence have paid off, and we have been recognised for our high standards and quality education.
The six-year reaccreditation is a significant milestone for Footprints International School. It is a testament to our school’s ongoing commitment to providing high-quality care and education to our students. It means that we have met and exceeded rigorous standards for educational excellence, and we will continue to strive for excellence in all aspects of our school programmes, operations, and practices.
While in my video message published about 2 months ago, I explained the most important school improvement plans manifested in our Schoolwide Action Plan, I would like to take this opportunity to point out some of the many strengths of our school and the community mentioned by the ACS WASC visiting committee in its accreditation visit report about the school:
- The school has established a challenging academic curriculum based on the International Early Years Curriculum (IEYC) and Cambridge (CAIE) academic standards.
- The school community has developed Schoolwide Learner Outcomes aligned with the Cambridge International Examination standards that are connected to the school mission which aspires to develop global competencies in students.
- The board and school leadership have developed thorough long-term plans to further the school mission into the future.
- The administration, instructional and support staff maintain a safe, nurturing educational environment for students that is conducive to learning and provides support for personal and academic success.
- The FIS staff, from its Board of Governors, Leadership Team to its support staff, is passionate about engaging students in activities that promote their personal and academic growth.
- FIS has linked with CARE, a service provider that provides support for students with special education needs (SEN).
- Footprints International School has employed a well-defined child protection policy that is reflective of international standards.
- The collaborative staff at FIS facilitates the implementation of innovative instructional practices benefitting the learning environment.
- The school established a staffed community engagement department and a mission to institute a greater incidence of community-engaged learning.
- The school has made significant developments in how it communicates with the community.
For families, the value of the six-year accreditation is immeasurable. It provides assurance that their children are receiving a high-quality education that meets rigorous standards for academic achievement, social-emotional development, and character education. It also means that our school has a clear plan for continuous improvement, and we are committed to providing the best possible education to our students.
Once again, I would like to thank everyone who contributed to the successful reaccreditation process. You should all be proud to be part of the Footprints International School community.
Let’s continue working together to provide the best possible care and education to our students and families.
Kind regards,
André Struve”
_______________________________________
“សហគមន៍នៃសាលាហ៊្វូតព្រីនអន្តរជាតិជាទីគោរពស្រឡាញ់,
ខ្ញុំបាទរីករាយក្នុងការជម្រាបជូនថា សាលារបស់យើងបានទទួលជោគជ័យ ក្នុងការទទួលស្គាល់ឡើង
វិញដោយសមាគម ACS WASC សម្រាប់រយៈពេល ៦ឆ្នាំ គឺរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩។ នេះគឺជាភាពជោគជ័យដ៏សំខាន់មួយ ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ការលះបង់ និង ការប្តេជ្ញាចិត្តនៃ
សហគមន៍ទាំងមូលរបស់សាលា។
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា
សិស្ស និងក្រុមគ្រួសារហ៊្វូតព្រីនទាំងអស់ ដែលបានចូលរួមចំណែកនៅក្នុងដំណើរនៃការទទួលស្គាល់ឡើងវិញ
រហូតបានទទួលជោគជ័យ។ ការធ្វើស្វ័យសិក្សារយៈពេល១២ខែ ការរៀបចំសម្រាប់ការធ្វើអធិការកិច្ច និងការធ្វើ
អធិការកិច្ចនៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដែលទាមទារឱ្យមានការលះបង់
ពេលវេលា ថាមពល និងធនធានជាច្រើន។ ការលះបង់ កិច្ចខិតខំប្រឹង ប្រែង និងការបេ្តជ្ញាចិត្តដើម្បីទទួលបាន
ឧត្តមភាពរបស់លោកអ្នកគឺពិតជា ទទួល បានលទ្ធផលដ៏គួរជាទីគាប់ចិត្ត ហើយយើងត្រូវបានទទួលស្គាល់លើ ស្តង់ដា និងគុណភាពអប់រំដ៏ល្អរបស់យើង។
ការទទួលស្គាល់ឡើងវិញសម្រាប់រយៈពេល៦ឆ្នាំ គឺជាចំណុចដ៏សំខាន់មួយ សម្រាប់សាលាហ៊្វូតព្រីន
អន្តរជាតិ។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ពីកិច្ចបន្ត ខិតខំប្រឹងប្រែងរបស់សាលា ក្នុងការផ្តល់ការថែទាំ និងការ
អប់រំដែលមានគុណភាពខ្ពស់ដល់សិស្សានុសិស្សរបស់យើង។ ការទទួលស្គាល់នេះមាន ន័យថាយើងខ្ញុំធ្វើបាន
ទៅតាម និងលើសពីស្តង់ដានៃការអប់រំដ៏ល្អបំផុតហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានភាព
ល្អប្រសើរនៅគ្រប់ចំណុចទាំងអស់លើកម្មវិធីសិក្សា ផ្នែកប្រតិបត្តិការ និងការអនុវត្តរបស់សាលា។
នៅក្នុងសារជាវីដេអូរបស់ខ្ញុំដែលបានផ្ញើជូនលោកអ្នកកាលពី២ខែមុន ខ្ញុំបានពន្យល់អំពីផែនការ
អភិវឌ្ឍសំខាន់ៗរបស់សាលា ដែលមាននៅក្នុង ផែនការសកម្មភាពរបស់សាលា ហើយក្នុងពេលនេះខ្ញុំបាទសូម
ឆ្លៀតឱកាស ក្នុងការបង្ហាញពីភាពខ្លាំងមួយចំនួនរបស់សាលា និងសហគមន៍របស់សាលា ដែលបានបញ្ជាក់
ដោយក្រុមប្រឹក្សាអធិការកិច្ចរបស់សមាគម ACS WASC នៅក្នុងរបាយការណ៍ចុះអង្កេតដើម្បីទទួលបានការ
ទទួលស្គាល់ឡើង វិញអំពីសាលា៖
១. សាលាបានបង្កើតកម្មវិធីសិក្សាដែលពោរពេញដោយភាពប្រកួតប្រជែង ដោយផ្អែកលើកម្មវិធីសិក្សាអន្តរជាតិ
សម្រាប់កុមារតូច (IEYC) និងស្តង់ដាអប់រំរបស់ខេមប្រ៊ីជ (CAIE)។
២. សហគមន៍របស់សាលាបានបង្កើតលទ្ធផលសិក្សារំពឹងទុករបស់សិស្ស ស្របទៅតាមស្តង់ដានៃការប្រឡង
អន្តរជាតិខេមប្រ៊ីជ ដោយផ្សារភ្ជាប់ ជាមួយបេសកកម្មរបស់សាលា ដែលផ្តោតលើការអភិវឌ្ឍសក្តានុពលជា សាកលដល់សិស្សានុសិស្ស។
៣. ឧត្តមក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសាលាបានបង្កើតផែនការ រយៈពេលវែងដ៏ល្អិតល្អន់ ដើម្បីធ្វើឱ្យ
បេសសកម្មរបស់សាលាឆ្ពោះទៅមុខនៅក្នុងពេលអនាគត។
៤. បុគ្គលិករដ្ឋបាល បុគ្គលិកបង្រៀន និងបុគ្គលិកគាំពាររក្សាបាននូវបរិយា កាសសិក្សាដែលមានសុវត្ថិភាព
សម្រាប់សិស្ស សមស្របទៅនឹងការសិក្សា និងផ្តល់ការគាំទ្រដល់ភាពជោគជ័យផ្ទាល់ខ្លួន និងភាពជោគជ័យ
ក្នុងការសិក្សា។
៥. បុគ្គលិករបស់សាលាហ៊្វូតព្រីនអន្តរជាតិ ពីឧត្តមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង រហូតដល់បុគ្គលិកគាំពារ គឺពេញចិត្តក្នុងការធ្វើឱ្យសិស្សចូលរួមក្នុង សកម្មភាពដែលលើកកម្ពស់ដល់ការរីកចម្រើនផ្ទាល់ខ្លួន និងក្នុងការ
សិក្សារបស់ពួកគេ។
៦. សាលាហ៊្វូតព្រីនអន្តរជាតិបានភ្ជាប់ទំនាក់ទំនងជាមួយឃែរ(CARE) ដែល ជាមជ្ឈមណ្ឌលផ្តល់សេវាកម្ម
ក្នុងការជួយដល់សិស្សដែលត្រូវការការអប់រំពិសេស(SEN)។
៧. សាលាហ៊្វូតព្រីនអន្តរជាតិ បានគោរពតាមគោលការណ៍នៃការការពារ សិទ្ធិកុមារ ដែលបានកំណត់យ៉ាង
ច្បាស់លាស់ ហើយស្របទៅតាមស្តង់ដា អន្តរជាតិ។
៨. បុគ្គលិកហ៊្វូតព្រីនចូលរួមសហការក្នុងការអនុវត្តវិធីសាស្ត្របង្រៀនដែល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ជាប្រយោជន៍ដល់បរិយាកាសសិក្សា។
៩. សាលារៀនបានបង្កើតដេប៉ាតឺម៉ង់ទំនាក់ទំនងសហគមន៍សាលា និង បេសកកម្មក្នុង ការបង្កើតឱ្យមានការ
សិក្សាដែលផ្សារភ្ជាប់ទៅនឹងសហគមន៍ឱ្យកាន់តែច្រើន ឡើង។
១០. សាលាបានអភិវឌ្ឍវិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយសហគមន៍របស់ខ្លួនគួរឱ្យកត់សម្គាល់។
សម្រាប់ក្រុមគ្រួសារទាំងអស់ គុណតម្លៃនៃការទទួលស្គាល់ឡើងវិញរយៈ ពេល៦ឆ្នាំនេះគឺមិនអាចកាត់
ថ្លៃបានឡើយ។ ការទទួលស្គាល់នេះ ផ្តល់នូវ ការធានាថាបុត្រធីតារបស់លោកអ្នកគឺទទួលបានការអប់រំដែល
មានគុណភាពខ្ពស់ ដែលស្របទៅតាមស្តង់ដាសម្រាប់ភាពជោគជ័យលើការសិក្សា ការអភិវឌ្ឍទំនាក់ទំនង
សង្គម ផ្នែកសតិអារម្មណ៍ និងការអប់រំលើឥរិយាបថ។ ការទទួលស្គាល់នេះក៏មានន័យថា សាលារបស់យើងមាន
ផែនការច្បាស់លាស់សម្រាប់ការបន្តអភិវឌ្ឍ ហើយយើងប្តេជ្ញាក្នុងការផ្តល់ការអប់រំដ៏ល្អបំផុតតាមដែលអាចធ្វើ
ទៅបានដល់សិស្សានុសិស្សរបស់យើង។
ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់អ្នកទាំងអស់ គ្នាដែលបានចូលរួមចំណែក
នៅក្នុងដំណើរការទទួលស្គាល់ឡើងវិញដ៏ជោគ ជ័យនេះ។ អ្នកទាំងអស់គ្នាគួរមានមោទនភាពដែលលោកអ្នក
គឺជា ផ្នែកមួយនៃសហគមន៍សាលាហ៊្វូតព្រីនអន្តរជាតិ។ សូមបន្តចូលរួមសហការក្នុងការផ្តល់ការថែទាំ និងការអប់រំដែលល្អបំផុតតាម ដែលអាចធ្វើទៅបានទៅកាន់សិស្សានុសិស្ស និងក្រុមគ្រួសារសិស្សរបស់យើង។
ដោយក្តីគោរព
André Struve”