[Khmer text below – ឣត្ថបទជាភាសាខ្មែរនៅខាងក្រោម]
Dear Footprints Community,
As the start of the new Academic Year on Monday, 7th of August 2023 approaches, we encourage you to support your child(ren) in preparing for a smooth return to school. Here are 8 helpful tips to get ready for the upcoming academic year:
By following these tips, you can help your child embark on a successful and rewarding academic year at Footprints International School. We look forward to welcoming both returning and new students, and we are excited to create another year of learning and growth together.
____________
ការរៀបចំសម្រាប់ឆ្នាំសិក្សាថ្មីនៅសាលាហ៊្វូតព្រីនអន្តរជាតិ
ក្រុមគ្រួសារហ៊្វូតព្រីនជាទីគោរព
ការចាប់ផ្ដើមឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ យើងខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នកជួយដល់បុត្រធីតារបស់ខ្លួនក្នុងការរៀបចំសម្រាប់ការត្រឡប់មកសាលារៀនវិញដោយរលូន។ ខាងក្រោមនេះជាគន្លឹះទាំង៨ ដែលអាចជួយដល់ការត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីនេះ៖
១. ផ្តល់ភាពសប្បាយរីករាយ៖ ផ្តោតលើកត្តាវិជ្ជមាននៃការត្រឡប់មកសាលារៀនវិញ ដូចជាការមកជួបជុំជាមួយមិត្តភក្តិ ការចូលរួមក្នុងសកម្មភាពសប្បាយៗ និងការសិក្សាអំពីអ្វីៗដែលថ្មី។ ការគិតវិជ្ជមានអាចផ្តល់ភាពជោគជ័យដល់ឆ្នាំសិក្សាទាំងមូល។
២. បង្កើតការសន្ទនាប្រកបដោយអត្ថន័យ៖ ចូលរួមនៅក្នុងការពិភាក្សាដែលបើកចំហរ និងមានអត្ថន័យជាមួយបុត្រធីតារបស់លោកអ្នកទាក់ទងទៅនឹងឆ្នាំសិក្សាថ្មីដែលខិតជិតមកដល់។ លើកទឹកចិត្តពួកគេឱ្យបង្ហាញពីការយល់ឃើញ ភាពភ័យខ្លាច កង្វល់ និងគោលដៅរបស់ពួកគេ។ ការផ្លាស់ប្តូរយោបល់នេះផ្តល់នូវឱកាសក្នុងការដោះស្រាយនូវក្តីបារម្ភដែលពួកគេអាចមាន និងបង្កើនការផ្តល់ជំនួយដែលចាំបាច់។
៣. បង្កើតទម្លាប់ដែលធ្លាប់ធ្វើឡើងវិញ៖ ចាប់ផ្តើមបង្កើតទម្លាប់ដែលបុត្រធីតារបស់លោកអ្នកធ្លាប់ធ្វើ ឡើងវិញបន្តិចម្តងៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្លាស់ប្តូររបស់ពួកគេមកកាន់បរិយាកាសសិក្សានៅ សាលារៀន។ កែសម្រួលទម្លាប់ក្នុងការគេង និងម៉ោងញ៉ាំអាហារ និងបង្កើតកាលវិភាគក្នុងការក្រោកពីគេង និងចូលគេងឱ្យត្រូវពេលជានិច្ច។ ផ្នែកមួយនៃទម្លាប់ល្អរួមមាន ការកាត់បន្ថយ និងបង្កើតវិន័យក្នុងការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិចបន្តិចម្តងៗ ដើម្បីប្រាកដថាបុត្រធីតារបស់លោកអ្នកអាចផ្តោតអារម្មណ៍ និងសម្រាក បានគ្រប់គ្រាន់។ ទម្លាប់ដែលល្អ និងមិនប្រែប្រួល មិនត្រឹមតែជួយដល់ការសម្របខ្លួនទៅក្នុងសាលាប៉ុណ្ណោះទេ ថែមទាំងបង្កើនដល់សុខុមាលភាពទូទៅ និងភាពជោគជ័យក្នុងការសិក្សាផងដែរ។
៤. រៀបចំឱ្យបានមុនមួយជំហាន៖ ចាប់ពីការទិញបរិក្ខាសិក្សា និងឯកសណ្ឋានសិក្សា រហូតដល់ ការរៀបចំកាបូបរបស់បុត្រធីតាលោកអ្នក និងការមើលថែទាំបន្ទាប់ពីចេញពីសាលា ការត្រៀមខ្លួនទុកជាមុន អាចជួយកាត់បន្ថយភាពតានតឹងរបស់លោកអ្នក និងបុត្រធីតាលោកអ្នកបានយ៉ាងច្រើន។ ដោយការរៀបចំ បានមុនមួយជំហាន លោកអ្នកនឹងធានាបាននូវការត្រឡប់មកកាន់សាលារៀនវិញប្រកបដោយភាពសប្បាយ រីករាយ និងដំណើរការទៅដោយរលូន។
៥. បង្កើតគោលដៅ៖ លើកទឹកចិត្តឱ្យបុត្រធីតាលោកអ្នកបង្កើតគោលដៅដែលអាចសម្រេចបាន សម្រាប់ឆ្នាំសិក្សាថ្មីនេះ។ ការមានគោលដៅច្បាស់លាស់អាចលើកទឹកចិត្ត និងធ្វើឱ្យពួកគេខិតខំប្រឹងប្រែងពេញ មួយឆ្នាំសិក្សា មិនថាគោលដៅនេះទាក់ទងនឹងការសិក្សា សកម្មភាពក្រៅម៉ោងសិក្សា ឬការរីកចម្រើនផ្ទាល់ខ្លួន នោះទេ។
៦. បង្កើតទីតាំងដែលផ្តោតសម្រាប់ការសិក្សា៖ បង្កើតទីតាំងនៅក្នុងគេហដ្ឋានដែលមានភាពស្ងប់ស្ងាត់ និងមានពន្លឺគ្រប់គ្រាប់សម្រាប់ការសិក្សា ដែលបុត្រធីតារបស់លោកអ្នកអាចផ្តោតអារម្មណ៍លើការសិក្សារបស់ ពួកគេបាន។ ទីកន្លែងសិក្សាដែលមានការរៀបចំដោយមានសណ្តាប់ធ្នាប់ និងមានផាសុកភាពអាចបង្កើតនូវ ការផ្តោតអារម្មណ៍ និងការរីកចម្រើននៃការសិក្សា។
៧. រៀបចំគម្រោងសម្រាប់ការចូលរួមក្នុងសកម្មភាពសិក្សាក្រៅម៉ោង៖ ពិភាក្សាអីពីសកម្មភាពនៃថ្នាក់ សិក្សាក្រៅម៉ោង និងចំណង់ចំណូលចិត្តរបស់បុត្រធីតាលោកអ្នក។ ការចូលរួមក្នុងក្លឹបសិក្សា និងចំណង់ ចំណូលចិត្តក្នុងពេលទំនេរ អាចធ្វើឱ្យបទពិសោធន៍នៃការសិក្សារបស់ពួកគេទាំងមូលកាន់តែសម្បូរបែប និងផ្តល់ ឱកាសសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។
៨. លើកទឹកចិត្តឱ្យមានការគិតវិជ្ជមាន៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរំឭកដល់បុត្រ ធីតាថាភាពលំបាក និងកំហុសគឺជាផ្នែកមួយនៃដំណើរការសិក្សា។ លើកទឹកចិត្តឱ្យមានការគិតវិជ្ជមាន ដោយផ្តោតសំខាន់លើតម្លៃនៃការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការបន្តអភិវឌ្ឍ។
ដោយការអនុវត្តតាមគន្លឹះទាំងនេះ លោកអ្នកអាចជួយឱ្យបុត្រធីតារបស់ខ្លួនឆ្ពោះទៅកាន់ឆ្នាំសិក្សាដែលប្រកប
ដោយភាពជោគជ័យ និងគួរជាទីគាប់ចិត្តនៅសាលាហ៊្វូតព្រីនអន្តរជាតិ។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ សិស្សានុសិស្សដែលត្រឡប់មកវិញ រួមទាំងសិស្សថ្មីផងដែឬ ហើយយើងខ្ញុំពិតជារីករាយក្នុងការបង្កើត ឆ្នាំសិក្សាថ្មីមួយទៀតនៃការសិក្សា និងភាពរីកចម្រើនជាមួយគ្នា។