(English) We are thrilled to introduce our new school mascot, the Clouded Leopard.
This selection carries deep significance, as the clouded leopard is listed as endangered in Cambodia and vulnerable on the IUCN Red List. By adopting this incredible animal as our mascot, we have an exciting opportunity to raise awareness about conservation efforts and the importance of protecting endangered species. This aligns closely with our school’s vision and one of our SLOs: Active Citizens.
The mascot will serve as a symbol of unity and a reminder of our collective responsibility to care for the environment. We look forward to integrating the clouded leopard into our school culture and bringing it to life in a meaningful way.
Let’s all give a warm welcome to the Footprints Leopards!
———————————————————————
សូមស្វាគមន៍តុក្កតាមង្គលថ្មីសម្រាប់សាលារៀនរបស់យើង “ខ្លារខិនពពក”
យើងខ្ញុំរីករាយក្នុងណែនាំលោកអ្នកឱ្យបានស្គាល់នូវ តុក្កតាមង្គលថ្មីសម្រាប់សាលារៀនរបស់យើង “ខ្លារខិនពពក”
ការជ្រើសរើសនេះនាំមកជាមួយនូវអត្ថន័យដ៏សំខាន់ ដោយសត្វខ្លារខិនពពកត្រូវបានចាត់ចូលជាសត្វដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជា និងជាសត្វដែលទទួលរងគ្រោះថ្នាក់នៅក្នុងបញ្ជីក្រហមរបស់ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ តាមរយៈការជ្រើសរើសយកសត្វដ៏អស្ចារ្យ នេះមកធ្វើជាតុក្កតាមង្គលរបស់យើង នោះយើងខ្ញុំនឹងមានឱកាសក្នុងការបង្កើនការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងយល់ដឹងពីសារៈសំខាន់នៃការការពារប្រភេទសត្វដែលជិតផុតពូជផងដែរ។ ទង្វើនេះគឺស្របគ្នា ជាមួយនឹងចក្ខុវិស័យរបស់សាលា និងជាចំណុចមួយនៅក្នុងចំណោមលទ្ធផលសិក្សារំពឹងទុករបស់ សិស្សានុសិស្សរបស់យើង “ពលរដ្ឋសកម្ម”។
តុក្កតាមង្គលនេះនឹងក្លាយជានិមិត្តសញ្ញានៃសាមគ្គីភាព និងផ្តល់ជាការរំឭកដល់ទំនួលខុសត្រូវរួមរបស់ ពួកយើងទាំងអស់គ្នាក្នុងការថែរក្សាបរិស្ថាន។ យើងខ្ញុំទន្ទឹងរង់ចាំការបញ្ចូលខ្លារខិនពពកទៅក្នុងវប្បធម៌របស់សាលារៀនរបស់យើង និងធ្វើឱ្យខ្លារខិនពពករស់រានដោយមានអត្ថន័យ។
តោះពួកយើងទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្តៅដល់ខា្លរខិនពពកហ៊្វូតព្រីន!
ជយោ! ខ្លារខិនពពកហ៊្វូតព្រីន! 🐾