(English) [English Below]
ការប្រើប្រាស់ពេលវេលាវិស្សមកាលរដូវក្តៅឱ្យមានប្រយោជន៍បំផុត៖គំនិតដែលគ្មានអេក្រង់សម្រាប់គ្រប់វ័យ
នៅពេលដែលការសម្រាករដូវក្តៅដ៏យូរចាប់ផ្តើមនៅសាលាហ៊្វូតព្រីនអន្តរជាតិគ្រួសារជាច្រើនកំពុងស្វែងរកវិធី ដើម្បីធ្វើឱ្យបុត្រធីតារបស់ខ្លួនចូលរួមសកម្មភាព និងភ្ជាប់ទំនាក់ទំនងដោយមិនពឹងផ្អែកលើអេក្រង់ច្រើនពេក។ មិនថាបុត្រធីតារបស់លោកអ្នកស្ថិតក្នុងកម្មវិធីកុមារតូច បឋមសិក្សា ឬមធ្យមសិក្សានោះទេ នេះគឺជាពេល វេលាដ៏អស្ចារ្យមួយ ដើម្បីបង្កើតអនុស្សាវរីយ៍យូរអង្វែង និងស្វែងរកចំណាប់អារម្មណ៍ថ្មីៗជាមួយគ្នា។
ខាងក្រោមនេះ គឺជាគំនិតមួយចំនួនអំពីការបញ្ចៀសពីអេក្រង់ដែលសមស្របនឹងអាយុកុមារសម្រាប់វិស្សមកាល រដូវក្តៅដ៏មានអត្ថន័យ និងរីករាយ។
សម្រាប់កុមារនៅក្នុងកម្មវិធីកុមារតូច៖ ភាពសប្បាយរីករាយសាមញ្ញៗដែលបង្កឱ្យមានការចង់ដឹងចង់ឃើញ
កុមារតូចៗលូតលាស់លើទម្លាប់ ការលេង និងទំនាក់ទំនង។ សាកល្បងអនុវត្តនូវសកម្មភាពងាយៗដែល លើកទឹកចិត្តឱ្យកុមារមានការចង់ដឹង និងច្នៃប្រឌិត ៖
គន្លឹះ៖ រក្សាទុកកន្ត្រកដែលមានសម្ភារៈបត់រូបភាពសាមញ្ញៗ ឬសៀវភៅរឿងឱ្យនៅជិតដៃកុមារដើម្បីបំផុស គំនិតឱ្យកុមារអាចរៀនសូត្រតាមរយៈការលេងដោយឯកឯង។
សម្រាប់កុមារនៅបឋមសិក្សា៖ ការលេង គម្រោង និងការរកឃើញ
សិស្សានុសិស្សបឋមសិក្សាទទួលប្រយោជន៍ពីបញ្ហាប្រឈមនានា ដែលធ្វើឱ្យមានការស្រមើស្រមៃ និងបង្កើតជំនាញថ្មីៗ៖
គន្លឹះ៖ បង្កើតទម្លាប់ឱ្យមានតុល្យភាពដោយមានការលាយបញ្ចូលគ្នានូវកិច្ចការផ្ទះ ការលេង ការអាន និងការសម្រាក។
សម្រាប់សិស្សានុសិស្សមធ្យមសិក្សា៖ ពេលវេលាដែលមានគោលបំណង និងជំនាញថ្មីៗ
ក្មេងជំទង់ច្រើនតែស្វែងរកឯករាជ្យភាព និងគោលបំណង។ គាំទ្រពួកគេជាមួយនឹងឱកាសដើម្បីរួមចំណែក និងការរីកចម្រើន៖
គន្លឹះ ៖ ធ្វើការសន្ទនាជាទៀងទាត់អំពីចំណាប់អារម្មណ៍របស់ខ្លួន និងលើកទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងតាម រយៈសំណេរ ឬការពិភាក្សា។
ការសម្លឹងមើលទៅមុខ
នៅពេលដែលរដូវក្តៅឈានចូលមកដល់ សូមចងចាំថា កុមាររៀននិងលូតលាស់តាមរយៈពេលវេលា សាមញ្ញដូចជា ការរៀបចំអាហារជាមួយគ្នា ការស្វែងយល់ពីធម្មជាតិ ឬលេងហ្គេមជាលក្ខណៈគ្រួសារ។ គោលដៅ គឺមិនមែនដើម្បីបំពេញរាល់ម៉ោងនោះទេ ប៉ុន្តែដើម្បីផ្តល់នូវជម្រើសដ៏មានអត្ថន័យដែលជួយបណ្តុះ គំនិតច្នៃប្រឌិត ទំនុកចិត្ត និងសុខុមាលភាពរបស់បុត្រធីតាលោកអ្នក។
យើងខ្ញុំសូមជូនពរឱ្យក្រុមគ្រួសារហ៊្វូតព្រីនទាំងអស់ មានពេលសម្រាកលំហែដែលពោរពេញទៅដោយអត្ថន័យ និងក្ដីសុខនាពេលវិស្សមកាលរដូវក្តៅនេះ!
————–
As the long summer break begins at Footprints International School, many families are looking for ways to keep their children engaged, active, and connected, without relying too much on screens. Whether your child is in Early Years, Primary, or Secondary, this is a wonderful time to create lasting memories and explore new interests together.
Here are some age-appropriate, screen-free ideas for a meaningful and enjoyable summer.
Young children thrive on routine, play, and connection. Try gentle, hands-on activities that encourage curiosity and creativity:
💡 Tip: Keep a basket with simple craft supplies or storybooks within reach to inspire spontaneous learning through play.
Primary students benefit from challenges that spark imagination and develop new skills:
💡 Tip: Establish a balanced routine with a mix of chores, play, reading, and rest.
Teenagers often seek independence and purpose. Support them with opportunities to contribute and grow:
Looking Ahead
As summer unfolds, remember that children learn and grow through simple moments: preparing a meal together, exploring nature, or playing a game as a family. The goal isn’t to fill every hour, but to offer meaningful choices that nurture your child’s creativity, confidence, and wellbeing.
We wish all Footprints families a restful, enriching, and joyful summer holiday!