(English) Making the Most of the Khmer New Year Holidays: Balancing Screen Time and Family Time

 April 12 ,2023

(English) With the Khmer New Year holiday around the corner, it is essential to plan for a fun and safe holiday with your children while reducing their screen time. Too much screen time can have negative effects on children’s physical and mental health. Here are some tips to reduce screen time and ensure a fun-filled holiday for your family.

Create a Schedule:
Plan a schedule that includes outdoor activities such as picnics, games, and sports. Encourage children to spend time with family members and enjoy traditional Khmer New Year activities and games. 

Set Clear Boundaries:
Establish clear rules and boundaries around screen time that everyone in the family understands and agrees to. For example, limit screen time to 1-2 hours a day and ensure that children do not use screens during meal times and family activities.

Provide Educational Screen Time:
Choose age-appropriate educational content that aligns with your child’s interests and learning needs. Educational screen time can include e-books, educational games and apps, and online resources that teach children new skills and knowledge. For more information on which apps, movies and sites are safe for your child to use, visit: https://www.commonsensemedia.org/

Engage in Creative and Outdoor Activities:
Encouraging children to engage in creative activities such as drawing, painting, crafting and any extracurricular activity that involves being active, creative and social is an excellent way to develop their imagination and provide them with an alternative to screen time. Additionally, encouraging outdoor activities and time spent in nature promotes physical exercise, exploration and curiosity.

Connect in person: Encourage face-to-face interaction and quality time spent together as a family. This can include playing board games, doing crafts, cooking, or simply talking and sharing stories. Consider scheduling regular family activities and outings that everyone can look forward to.

Monitor and restrict content: Use parental controls and built-in monitoring apps to restrict access to inappropriate content and ensure that screen time is used safely and responsibly.

 

Establish a healthy nighttime routine:
Make use of screen time limit apps to set boundaries and encourage your children to settle down before bed without screens. Experts recommend that children avoid screens at least one hour before bedtime, as blue light can disrupt melatonin production and the sleep cycle. Food and drink with high sugar content should also be avoided several hours before bedtime.  Additionally, encouraging reading and other relaxing activities, as well as a consistent bedtime, will promote better sleep habits, and lead to better overall health.

Lead by example:
Parents should set a good example by modelling healthy screen time habits themselves. Avoid excessive use of screens in front of your children and make sure to prioritise quality time spent together as a family.

With a little bit of planning and effort, you can reduce your child’s screen time and ensure a happy and healthy holiday with your family. Remember, the key is to strike a balance between screen time and other activities that promote physical, social, and emotional wellbeing.

 

ការចំណាយពេលវេលាឱ្យមានតម្លៃក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៖ រក្សាតុល្យភាពរវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងការចំណាយពេលវេលាជាមួយក្រុមគ្រួសារ

ថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកំពុងខិតចូលមកដល់ វាពិតជាសំខាន់ ខ្លាំងណាស់ក្នុងការរៀបចំគម្រោងសម្រាប់ថ្ងៃឈប់សម្រាកដែលមានភាពសប្បាយរីករាយ និងមាន សុវត្ថិភាពជាមួយនឹងបុត្រធីតារបស់លោកអ្នក ហើយកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក របស់ពួកគេ។ ការប្រើប្រាស់ឧបករណ៍ច្រើនពេកអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុខភាព រាងកាយ និងស្មារតីរបស់កុមារ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីជួយក្នុងការកាត់បន្ថយការប្រើ ប្រាស់ឧបករណ៍អេឡិចត្រូនិក និងធានាឱ្យបាននូវថ្ងៃឈប់សម្រាកដែលពោរពេញដោយភាពរីករាយ ដល់ក្រុមគ្រួសាររបស់លោកអ្នក។

បង្កើតកាលវិភាគ

រៀបចំកាលវិភាគដែលរួមបញ្ចូលសកម្មភាពនៅខាងក្រៅដូចជា ការញ៉ាំអាហារនៅខាងក្រៅ(ពិកនិក) ការលេងល្បែងកម្សាន្ត និងការលេងកីឡា។ លើកទឹកចិត្តឱ្យកុមារចំណាយពេលវេលាជាមួយសមាជិក គ្រួសារ ហើយរីករាយជាមួយនឹងសកម្មភាព និងការលេងល្បែងកម្សាន្តបែបប្រពៃណីខ្មែរ។ 

កំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់

បង្កើតគោលការណ៍ និងលក្ខខណ្ឌឱ្យបានច្បាស់លាស់ទាក់ទងនឹងការប្រើប្រាស់ឧបករណ៍
អេឡិចត្រូនិក ឱ្យសមាជិកគ្រួសារទាំងអស់យល់ ហើយព្រមគោរពតាម។ ឧទាហរណ៍៖ កំណត់ការ ប្រើប្រាស់ឧបករណ៍ត្រឹម១ម៉ោង ទៅ២​ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដឱ្យបានថាបុត្រធីតា មិនប្រើប្រាស់ឧបករណ៍អំឡុងពេលញ៉ាំអាហារ និងពេលធ្វើសកម្មភាពជាមួយក្រុមគ្រួសារ។

ផ្តល់ពេលប្រើប្រាស់ឧបករណ៍ដែលទាក់ទងនឹងការអប់រំ

ជ្រើសរើសខ្លឹមសារអប់រំដែលសមស្របទៅនឹងអាយុ ក៏ដូចជាចំណង់ចំណូលចិត្ត និងតម្រូវការសិក្សា របស់បុត្រធីតាលោកអ្នក។ ការប្រើប្រាស់ឧបករណ៍ទាក់ទងនឹងការអប់រំ អាចរួមមាន សៀវភៅអេឡិចត្រូនិក ហ្គេម កម្មវិធីអប់រំ និងធនធានលើប្រព័ន្ធអុីនធឺណិតដែលបង្រៀនកុមារ អំពីជំនាញ និងចំណេះដឹងថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី ភាពយន្ត និងគេហទំព័រ ដែលមានសុវត្ថិភាពដល់បុត្រធីតាលោកអ្នកក្នុងការប្រើប្រាស់ សូមចូលទៅកាន់៖ https://www.commonsensemedia.org/

ចូលរួមសកម្មភាពច្នៃប្រឌិត និងសកម្មភាពនៅខាងក្រៅផ្ទះ

លើកទឹកចិត្តឱ្យកុមារចូលរួមក្នុងសកម្មភាពដែលមានភាពច្នៃប្រឌិតដូចជា ការគូររូបភាព ការធ្វើហត្ថកម្ម និងសកម្មភាពផ្សេងៗដែលទាក់ទងនិងការធ្វើសកម្មភាព ការបញ្ចេញភាពច្នៃប្រឌិត និងទំនាក់ទំនងសង្គម គឺជាវិធីដ៏ល្អមួយក្នុងការអភិវឌ្ឍការស្រមើស្រមៃរបស់ពួកគេ និងផ្តល់ឱ្យពួកគេ នូវជម្រើសពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។ លើសពីនេះទៅទៀត ការលើកទឹកចិត្តឱ្យធ្វើ សកម្មភាពនៅខាងក្រៅផ្ទះ និងចំណាយពេលវេលាជាមួយធម្មជាតិ ជួយដល់លំហាត់ប្រាណលើរូប រាងកាយ ការស្វែងយល់ និងការចង់ដឹងចង់ឮ។ 

ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា

លើកទឹកចិត្តឱ្យមានការចំណាយពេលវេលាដោយផ្ទាល់ជាមួយក្រុមគ្រួសារ​ ដូចជា ការលេងល្បែងលើបន្ទះក្តារ(អុក ផ្គុំរូប ជាដើម)  ធ្វើហត្ថកម្ម ចំអិនអាហារ ឬក៏ជជែកគ្នាធម្មតា និងនិយាយរឿងឱ្យស្តាប់។ សូមពិចារណាក្នុងការកំណត់កាលវិភាគជាប្រចាំ សម្រាប់សកម្មភាព និងការដើរលេងខាងក្រៅជាលក្ខណៈគ្រួសារ ដែលសមាជិកទាំងអស់អាចនឹងទន្ទឹងរង់ចាំ។

ការគ្រប់គ្រង និងហាមឃាត់ខ្លឹមសារ

ប្រើប្រាស់កម្មវិធីគ្រប់គ្រងរបស់អាណាព្យាបាល ឬកម្មវិធីគ្រប់គ្រងដែលមាននៅក្នុងឧបករណ៍ស្រាប់ ដើម្បីហាមឃាត់ការប្រើប្រាស់ខ្លឹមសារមិនសមរម្យ និងធានាឱ្យបានថាពេលវេលាសម្រាប់ប្រើប្រាស់ ឧបករណ៍ត្រូវបានប្រើប្រាស់ដោយមានសុវត្ថិភាព និងប្រកបដោយទំនួលខុសត្រូវ។ 

អត្ថបទទាក់ទងនឹងការគ្រប់គ្រងរបស់អាណាព្យាបាល

 

បង្កើតទម្លាប់ល្អនៅពេលយប់
ប្រើប្រាស់កម្មវិធីកំណត់ពេលប្រើប្រាស់ឧបករណ៍ ក្នុងការកំណត់ និងលើកទឹកចិត្តបុត្រធីតាលោកអ្នក ឱ្យរៀបចំខ្លួនចូលគេងដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា កុមារត្រូវជៀសវៀងប្រើប្រាស់ឧបករណ៍យ៉ាងតិចឱ្យបានមួយម៉ោងមុនពេលចូលគេង ដោយសារពន្លឺ ពណ៌ខៀវអាចបង្ករការរំខានដល់ការផលិតមេឡាតូនីន(Melatonin production) និងវដ្តនៃការគេង។ អាហារ និងភេសជ្ជៈដែលមានសារជាតិស្ករខ្ពស់គួរតែចៀសវៀងក្នុងការញ៉ាំក្នុងរយៈពេល ២ ទៅ៣ម៉ោង មុនពេលគេងផងដែរ។ បន្ថែមទៀតនេះ ការលើកទឹកចិត្តក្នុងការអាន និងសកម្មភាពបន្ធូរ អារម្មណ៍ផ្សេងៗ ក៏ដូចជាការចូលគេងទៅតាមពេលវេលាកំណត់ នឹងជួយឱ្យមានទម្លាប់ល្អក្នុងការគេង និងធ្វើឱ្យមានសុខភាពល្អ។

ធ្វើជាគំរូដល់បុត្រធីតា

មាតាបិតាគួរតែផ្តល់ជាឧទាហរណ៍ដ៏ល្អដោយធ្វើជាគំរូក្នុងទម្លាប់នៃការប្រើប្រាស់ឧបករណ៍ដ៏ល្អដល់ ខ្លួនឯង។ ចៀសវៀងប្រើប្រាស់ឧបករណ៍លើសកម្រិតនៅនឹងមុខបុត្រធីតារបស់ខ្លួន និងធានាឱ្យបាន ក្នុងការចំណាយពេលវេលាជាមួយក្រុមគ្រួសារជាចម្បង។ 

 

ជាមួយនឹងការចំណាយពេលបន្តិចក្នុងការរៀបចំផែនការ លោកអ្នកអាចកាត់បន្ថយការប្រើប្រាស់ ឧបករណ៍របស់បុត្រធីតាលោកអ្នក និងធានាបាននូវថ្ងៃឈប់សម្រាកដែលរីករាយ និងមានផាសុកភាព ជាមួយក្រុមគ្រួសារលោកអ្នក។ សូមចងចាំថា ចំនុចសំខាន់គឺត្រូវរក្សាតុល្យភាពរវាងការប្រើប្រាស់ ឧបករណ៍ និងសកម្មភាពផ្សេងៗដែលជួយដល់សុខមាលភាពរូបរាងកាយ ទំនាក់ទំនងសង្គម និងស្មារតី។ 


ចែករំលែកទៅកាន់