(English) Making the Most of the Summer Holidays: Screen-Free Ideas for Every Age

 June 13 ,2025

(English) [English Below]

ការប្រើប្រាស់ពេលវេលាវិស្សមកាលរដូវក្តៅឱ្យមានប្រយោជន៍បំផុត៖គំនិតដែលគ្មានអេក្រង់សម្រាប់គ្រប់វ័យ

នៅពេលដែលការសម្រាករដូវក្តៅដ៏យូរចាប់ផ្តើមនៅសាលាហ៊្វូតព្រីនអន្តរជាតិគ្រួសារជាច្រើនកំពុងស្វែងរកវិធី ដើម្បីធ្វើឱ្យបុត្រធីតារបស់ខ្លួនចូលរួមសកម្មភាព និងភ្ជាប់ទំនាក់ទំនងដោយមិនពឹងផ្អែកលើអេក្រង់ច្រើនពេក។ មិនថាបុត្រធីតារបស់លោកអ្នកស្ថិតក្នុងកម្មវិធីកុមារតូច បឋមសិក្សា ឬមធ្យមសិក្សានោះទេ នេះគឺជាពេល វេលាដ៏អស្ចារ្យមួយ ដើម្បីបង្កើតអនុស្សាវរីយ៍យូរអង្វែង និងស្វែងរកចំណាប់អារម្មណ៍ថ្មីៗជាមួយគ្នា។

ខាងក្រោមនេះ គឺជាគំនិតមួយចំនួនអំពីការបញ្ចៀសពីអេក្រង់ដែលសមស្របនឹងអាយុកុមារសម្រាប់វិស្សមកាល រដូវក្តៅដ៏មានអត្ថន័យ និងរីករាយ។

សម្រាប់កុមារនៅក្នុងកម្មវិធីកុមារតូច៖ ភាពសប្បាយរីករាយសាមញ្ញៗដែលបង្កឱ្យមានការចង់ដឹងចង់ឃើញ

 កុមារតូចៗលូតលាស់លើទម្លាប់ ការលេង និងទំនាក់ទំនង។ សាកល្បងអនុវត្តនូវសកម្មភាពងាយៗដែល លើក​ទឹក​ចិត្ត​ឱ្យកុមារ​មាន​ការ​ចង់​ដឹង ​និង​ច្នៃ​ប្រឌិត ៖

  1. សង់បន្ទាយខ្នើយ ឬផ្ទះក្រដាសកាតុងជាមួយគ្នា សម្រាប់ជាការលេងកម្សាន្ត
  2. ស្វែងយល់ពីពណ៌ និងផ្ទៃវត្ថុតាមរយៈការគូរគំនូរដោយទឹកកក ឬការលេងទឹក។
  3. ដើរកម្សាន្តបែបធម្មជាតិនៅតំបន់ដែលអ្នករស់នៅ ឬទៅលេងសួនកម្សាន្តនានានៅក្នុងស្រុក។
  4. ច្រៀងចម្រៀងខ្មែរ ឬអង់គ្លេស ហើយបង្កើតពេលវេលាតន្ត្រីសម្រាប់គ្រួសារផ្ទាល់ខ្លួនរបស់លោកអ្នក។
  5. ត្រូវដាំកូនរុក្ខជាតិ ឬបន្លែក្នុងធុងតូចៗហើយ សង្កេតមើលការលូតលាស់របស់វា។

គន្លឹះ៖ រក្សាទុកកន្ត្រកដែលមានសម្ភារៈបត់រូបភាពសាមញ្ញៗ ឬសៀវភៅរឿងឱ្យនៅជិតដៃកុមារដើម្បីបំផុស គំនិតឱ្យកុមារអាចរៀនសូត្រតាមរយៈការលេងដោយឯក​ឯង។

សម្រាប់កុមារនៅបឋមសិក្សា៖ ការលេង គម្រោង និងការរកឃើញ

សិស្សានុសិស្សបឋមសិក្សាទទួលប្រយោជន៍ពីបញ្ហាប្រឈមនានា ដែលធ្វើឱ្យមានការស្រមើស្រមៃ និងបង្កើតជំនាញថ្មីៗ៖

  1. សូមបង្កើតសៀវភៅកំណត់ហេតុសម្រាប់ថ្ងៃឈប់សម្រាក ជាមួយនឹងគំនូរ រូបថត ឬរឿងខ្លីៗ
  2. សាកល្បងចម្អិនមុខម្ហូបងាយៗជាមួយគ្នា ជាវិធីស្វែងយល់ពីគណិតវិទ្យា និងវិទ្យាសាស្ត្រ។
  3. រៀបចំផែនការដំណើរផ្សងព្រេងក្នុងតំបន់ ទៅទស្សនាប្រាសាទ សារមន្ទីរ ឬផ្នែកថ្មីៗនៃទីក្រុង។
  4. សាងសង់ដោយសម្ភារៈកែច្នៃដូចជា ប្រអប់ ដប ឬក្រដាសរមូរ
  5. កំណត់គោលដៅសម្រាប់ការអាន ឬពេលវេលានិទានរឿងប្រចាំថ្ងៃ។

គន្លឹះ៖ បង្កើតទម្លាប់ឱ្យមានតុល្យភាពដោយមានការលាយបញ្ចូលគ្នានូវកិច្ចការផ្ទះ ការលេង ការអាន និងការសម្រាក។

សម្រាប់សិស្សានុសិស្សមធ្យមសិក្សាពេលវេលាដែលមានគោលបំណង និងជំនាញថ្មីៗ

ក្មេងជំទង់ច្រើនតែស្វែងរកឯករាជ្យភាព និងគោលបំណង។ គាំទ្រពួកគេជាមួយនឹងឱកាសដើម្បីរួមចំណែក និងការរីកចម្រើន៖

  1. កំណត់គោលដៅផ្ទាល់ខ្លួន ដូចជា រៀនរូបមន្តថ្មី គ្រប់គ្រងថវិកា ឬបំពេញបញ្ហាប្រឈមផ្នែក កាយសម្បទា។
  2. លើកទឹកចិត្តឱ្យសរសេរកំណត់ហេតុ ថតរូប ឬសរសេរប្លុក(blogs) ដើម្បីបង្ហាញគំនិតប្រកបដោយ ភាពច្នៃប្រឌិត។
  3. ឱ្យពួកគាត់ចូលរួមក្នុងសកម្មភាពរបស់សហគមន៍ដូចជាការធ្វើការងារស្ម័គ្រចិត្ត ឬជួយប្អូនៗ នៅក្នុងគ្រួសារ។
  4. គាំទ្រចំណង់ចំណូលចិត្តថ្មីដូចជា គំនូរ តន្ត្រី ឬគម្រោងងាយៗធ្វើដោយខ្លួនឯង
  5. ចំណាយពេលមួយថ្ងៃដោយគ្មានឧបករណ៍ឌីជីថលជាលក្ខណៈគ្រួសារ​ ហើយប្រើពេលវេលានោះដើម្បី ភ្ជាប់ទំនាក់ទំនងគ្នាសាជាថ្មីដោយផ្ទាល់

គន្លឹះ ៖ ធ្វើការសន្ទនាជាទៀងទាត់អំពីចំណាប់អារម្មណ៍របស់ខ្លួន និងលើកទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងតាម រយៈសំណេរ ឬការពិភាក្សា។

ការសម្លឹងមើលទៅមុខ

នៅពេលដែលរដូវក្តៅឈានចូលមកដល់ សូមចងចាំថា កុមាររៀននិងលូតលាស់តាមរយៈពេលវេលា សាមញ្ញដូចជា ការរៀបចំអាហារជាមួយគ្នា ការស្វែងយល់ពីធម្មជាតិ ឬលេងហ្គេមជាលក្ខណៈគ្រួសារ។ គោលដៅ គឺមិនមែនដើម្បីបំពេញរាល់ម៉ោងនោះទេ ប៉ុន្តែដើម្បីផ្តល់នូវជម្រើសដ៏មានអត្ថន័យដែលជួយបណ្តុះ គំនិតច្នៃប្រឌិត ទំនុកចិត្ត និងសុខុមាលភាពរបស់បុត្រធីតាលោកអ្នក

យើងខ្ញុំសូមជូនពរឱ្យក្រុមគ្រួសារហ៊្វូតព្រីនទាំងអស់ មានពេលសម្រាកលំហែដែលពោរពេញទៅដោយអត្ថន័យ និងក្ដីសុខនាពេលវិស្សមកាលរដូវក្តៅនេះ!

————–

As the long summer break begins at Footprints International School, many families are looking for ways to keep their children engaged, active, and connected, without relying too much on screens. Whether your child is in Early Years, Primary, or Secondary, this is a wonderful time to create lasting memories and explore new interests together.

Here are some age-appropriate, screen-free ideas for a meaningful and enjoyable summer.

For Early Years: Simple Fun that Sparks Curiosity

Young children thrive on routine, play, and connection. Try gentle, hands-on activities that encourage curiosity and creativity:

  1. Build a pillow fort or cardboard house together for pretend play.
  2. Explore colours and textures with ice painting or water play.
  3. Take nature walks in your neighbourhood or visit a local park.
  4. Sing Khmer or English songs and create your own family music time.
  5. Plant herbs or vegetables in small containers and observe their growth.

💡 Tip: Keep a basket with simple craft supplies or storybooks within reach to inspire spontaneous learning through play.

For Primary Children: Play, Projects & Discovery

Primary students benefit from challenges that spark imagination and develop new skills:

  1. Create a holiday journal with drawings, photos, or short stories.
  2. Try cooking simple dishes together as a way to explore math and science.
  3. Plan a local adventure—visit a temple, museum, or a new part of town.
  4. Build with recycled materials: boxes, bottles, or paper rolls.
  5. Set a goal for daily reading or storytelling time.

💡 Tip: Establish a balanced routine with a mix of chores, play, reading, and rest.

 

For Secondary Students: Purposeful Time & New Skills

Teenagers often seek independence and purpose. Support them with opportunities to contribute and grow:

  1. Set personal goals like learning a new recipe, managing a budget, or completing a fitness challenge.
  2. Encourage journaling, photography, or blogging to express ideas creatively.
  3. Involve them in community activities, such as volunteering or helping younger siblings.
  4. Support new hobbies—drawing, music, or a simple DIY project.
  5. Take a digital detox day as a family, using the time to reconnect offline.
    💡 Tip: Have regular conversations about their interests and encourage reflection through writing or discussion.


Looking Ahead

As summer unfolds, remember that children learn and grow through simple moments: preparing a meal together, exploring nature, or playing a game as a family. The goal isn’t to fill every hour, but to offer meaningful choices that nurture your child’s creativity, confidence, and wellbeing.

We wish all Footprints families a restful, enriching, and joyful summer holiday!


ចែករំលែកទៅកាន់