[Khmer text below – ឣត្ថបទជាភាសាខ្មែរនៅខាងក្រោម]
Preparing for the New Academic Year: Essential Tips for a Smooth Start
As we eagerly anticipate the start of the new academic year on Wednesday, August 7 th 2024, we extend our heartfelt gratitude for your continuous support. As always, a good routine, sufficient sleep, and a healthy diet are the cornerstones of a successful school year. Here are some tips to help your child(ren) transition smoothly back to school:
By following these updated tips, you can help your child embrace a new school year with confidence and enthusiasm. We look forward to welcoming our students back and sharing another year of learning and growth at Footprints International School.
_______________________________________________________________________________
ការរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី៖ គន្លឹះសំខាន់ៗសម្រាប់ការចាប់ផ្តើមដោយរលូន
ការចាប់ផ្ដើមឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបន្តគាំទ្ររបស់លោកអ្នក។ ភាពជោគជ័យនៅ ក្នុងឆ្នាំសិក្សាអាចសម្រេចទៅបានដោយទម្លាប់ល្អ ការគេងគ្រប់គ្រាន់ និងរបបអាហារដែលមានសុខភាពល្អ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយដល់បុត្រធីតាលោកអ្នកក្នុងការត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី នេះដោយរលូន៖
១. ផ្តល់ភាពសប្បាយរីករាយ៖ ផ្តោតលើកត្តាវិជ្ជមាននៃការត្រឡប់មកសាលារៀនវិញ ដូចជាការមកជួបជុំ ជាមួយមិត្តភក្តិ ការចូលរួមក្នុងសកម្មភាពសប្បាយៗ និងការសិក្សាអំពីអ្វីៗដែលថ្មី។ ការគិតវិជ្ជមានអាចផ្តល់ ភាពជោគជ័យដល់ឆ្នាំសិក្សាទាំងមូល។
២. បង្កើតការសន្ទនាប្រកបដោយអត្ថន័យ៖ លើកទឹកចិត្តឱ្យបុត្រធីតារបស់លោកអ្នកចែករំលែកអំពីការ យល់ឃើញ និងអារម្មណ៍អំពីឆ្នាំសិក្សាថ្មីដែលខិតជិតមកដល់។ ចូលរួមនៅក្នុងការពិភាក្សាពីគោលដៅ កង្វល់ និងអ្វីដែលពួកគេទន្ទឹងរង់ចាំ។ ការធ្វើដូច្នេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេមានអ្នកស្តាប់ និងផ្តល់ការគាំទ្រ ក្នុងពេលដែលពួកគេត្រឡប់មកសាលារៀនវិញ។
៣. បង្កើតទម្លាប់ដែលធ្លាប់ធ្វើឡើងវិញ៖ កែសម្រួលទម្លាប់ក្នុងការគេង និងម៉ោងញ៉ាំអាហារ ឱ្យត្រូវជាមួយនឹង កាលវិភាគសាលារៀន។ បង្កើតទម្លាប់ដែលល្អ និងមិនប្រែប្រួល ធានាឱ្យបានថាបុត្រធីតាលោកអ្នកសម្រាកបាន គ្រប់គ្រាន់ និងត្រៀមខ្លួនរួចរាល់ក្នុងការសិក្សា។
៤. កំណត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖ កំណត់ការណែនាំច្បាស់លាស់អំពីការប្រើប្រាស់ឧបករណ៍ ដែលធ្វើឱ្យមានតុល្យភាពរវាងសកម្មភាពអប់រំ និងកម្សាន្ត។ លើកទឹកចិត្តឱ្យមានការសម្រាកពីការមើល ឧបករណ៍ ជាពិសេសមុនពេលចូលគេង ដើម្បីជួយឱ្យបុត្រធីតាលោកអ្នករក្សានូវការផ្តោតអារម្មណ៍ និងទទួល បានការគេងគ្រប់គ្រាន់។
៥. រៀបចំឱ្យបានមុនមួយជំហាន៖ ចាប់ផ្តើមទិញបរិក្ខារសិក្សា ឯកសណ្ឋានសិក្សា និងរៀបចំកន្លែងសិក្សា នៅផ្ទះ។ ការរៀបចំបានមុនមួយជំហាន លោកអ្នកនឹងធានាបាននូវការត្រឡប់មកកាន់សាលារៀនវិញ ប្រកបដោយភាពសប្បាយរីករាយ និងដំណើរការទៅដោយរលូន។
៦. បង្កើតគោលដៅ៖ ចូលរួមជាមួយបុត្រធីតាលោកអ្នកក្នុងការបង្កើតគោលដៅដែលអាចសម្រេចបាន ក្នុងឆ្នាំសិក្សាថ្មីនេះ។ ការមានគោលដៅច្បាស់លាស់អាចលើកទឹកចិត្ត និងធ្វើឱ្យពួកគេខិតខំប្រឹងប្រែងពេញ មួយឆ្នាំសិក្សា មិនថាគោលដៅនេះទាក់ទងនឹងការសិក្សា សកម្មភាពក្រៅម៉ោងសិក្សា ឬការរីកចម្រើនផ្ទាល់ខ្លួន នោះទេ។
៧. បង្កើតទីតាំងដែលផ្តោតលើការសិក្សា៖ បង្កើតទីតាំងនៅក្នុងគេហដ្ឋានដែលមានភាពស្ងប់ស្ងាត់ និងមានពន្លឺគ្រប់គ្រាប់សម្រាប់ការសិក្សា ដែលបុត្រធីតារបស់លោកអ្នកអាចផ្តោតអារម្មណ៍លើការសិក្សារបស់ ពួកគេបាន។ ទីកន្លែងសិក្សាដែលមានការរៀបចំដោយមានសណ្តាប់ធ្នាប់ និងមានផាសុកភាពអាចបង្កើតនូវ ការផ្តោតអារម្មណ៍ និងការរីកចម្រើននៃការសិក្សា។
៨. រៀបចំគម្រោងសម្រាប់ការចូលរួមក្នុងសកម្មភាពសិក្សាក្រៅម៉ោង៖ ពិភាក្សាអំពីសកម្មភាពនៃថ្នាក់ សិក្សាក្រៅម៉ោង និងចំណង់ចំណូលចិត្តរបស់បុត្រធីតាលោកអ្នក។ ការចូលរួមក្នុងក្លឹបសិក្សា និងចំណង់ ចំណូលចិត្តក្នុងពេលទំនេរ អាចធ្វើឱ្យបទពិសោធនៃការសិក្សារបស់ពួកគេទាំងមូលកាន់តែសម្បូរបែប និងផ្តល់ ឱកាសសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។
៩. លើកទឹកចិត្តឱ្យមានការគិតវិជ្ជមាន៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរំឭកដល់បុត្រធីត ថា ភាពលំបាក និងកំហុសគឺជាផ្នែកមួយនៃដំណើរការសិក្សា។ លើកទឹកចិត្តឱ្យមានការគិតវិជ្ជមាន ដោយផ្តោត សំខាន់លើតម្លៃនៃការខិតខំប្រឹងប្រែង ការអត់ធ្មត់ ការបន្តអភិវឌ្ឍ និងសារៈសំខាន់នៃការរៀនពីកំហុស។
ដោយការអនុវត្តតាមគន្លឹះទាំងនេះ លោកអ្នកអាចជួយឱ្យបុត្រធីតារបស់ខ្លួនឆ្ពោះទៅកាន់ឆ្នាំសិក្សាដែលប្រកប ដោយទំនុកចិត្ត និងគួរជាទីគាប់ចិត្ត។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ សិស្សានុសិស្សដែលត្រឡប់មកវិញ និងចែករំលែកនូវឆ្នាំសិក្សាថ្មីមួយទៀតនៃការសិក្សា និងភាពរីកចម្រើនជាមួយគ្នានៅសាលាហ៊្វូតព្រីនអន្តរជាតិ។